ចំណេះដឹងទាក់ទងនិងការគ្រប់គ្រងតូបលក់រាយ

មិត្តសំលាញ់តូបលក់ចាប់ហួយ

“ការសាងភាពខុសប្លែក”
ម្ចាស់អាជីវកម្មគួរតែគិត និងធ្វើយ៉ាងណាឲ្យហាងរបស់ខ្លួនមានលក្ខណៈខុសប្លែកពីហាងដទៃទៀតដែលចេញពីគំនិតរបស់ខ្លួនដើម្បីសាងភាពខុសប្លែកដែលមានគុណតម្លៃដល់អតិថិជន។

1. ខុសប្លែកដោយផលិតផលនិងសេវាកម្ម
បន្ថែមផលិតផលនិងសេវាកម្មគួរតែខុសប្លែកពីកន្លែងដទៃទៀត និងជ្រើសរើសផលិតផលថ្មី មានគុណភាព មានស្តង់ដា និងតម្លៃសមរម្យ។

2. សាងភាពខុសប្លែកដោយការតុបតែង
ការតុបតែងនៅខាងក្នុងហាងមានភាពងាយស្រួលក្នុងការជ្រើសរើសផលិតផល ធ្នើរមាន ពណ៍ស្រស់ស្អាត និងប្រើប្រាស់សម្ភារក្នុងស្រុកមកតុបតែង។

3. សាងភាពខុសប្លែកដោយបង្កើតទំនាក់ទំនងជាមួយសហគមន៍
ជាទីប្រជុំសម្រាប់ការចែកចាយព័ត៌មាន មានកម្មវិធីសម្រាប់សហគមន៍ និងមានការធ្វើការបរិច្ចាគជួយដល់សហគមន៍។