ข่าวประชาสัมพันธ์

ព័ត៌មាននិងសកម្មភាព

30 សីហា 2020
បុគ្គលិក ម៉ាក្រូ សៀមរាប បានចូលរួម កម្មវិធីបរិស្ថានក្រោមប្រធានបទ “ សៀមរាបស្អាត” នៅទីក្រុងសៀមរាប

នៅក្នុង ថ្ងៃ ២៥ មិថុនា ឆ្នាំ ២០២០ បុគ្គលិក ម៉ាក្រូ សៀមរាប បានចូលរួម កម្មវិធីបរិស្ថានក្រោមប្រធានបទ “ សៀមរាបស្អាត” នៅទីក្រុងសៀមរាប ដែលជាផ្នែកមួយនៃសកម្មភាពក្នុងការផ្សព្វផ្សាយ អំពីការលុបបំបាត់ចោលនៅតាមមូលដ្ឋាន អប់រំប្រជាពលរដ្ឋអំពីការទុកដាក់សំរាម និង ការគ្រប់គ្រងកាកសំណល់ផ្សេងៗអោយបានត្រឹមត្រូវ ដើម្បីអោយ ទីក្រុង និង ខេត្ត នៃប្រទេសកម្ពុជា មិនមានសំរាម រប៉ាត់រប៉ាយ តាមដងផ្លូវ ក៏ដូចជាការ បង្កើតនៅវប្បធម៌នៃភាពមានអនាម័យផងដែរ ។ ក្រៅពីនេះផងដែរ នៅថ្ងៃ ២៨ កក្កដា ២០២០ ក្រុមការងារ ម៉ាក្រូសៀមរាប បន្តនៅកម្មវិធីបរិស្ថានមួយនេះដោយ បន្តសម្អាតនៅបរិវេណវត្ត ព្រះឥន្ទកោសា ផងដែរ ។ ចូលរួមទាំងអស់គ្នាដើម្បីបរិស្ថាននៃប្រទេសកម្ពុជាយើង !